ព័ត៌មានជាតិ

ទៀតហើយ! បុរសម្នាក់បើកបរក្នុងល្បឿនលឿនទៅបុកបង្គោលខែ្សភ្លើងស្លាប់ភ្លាមៗនៅ តាកែវ

តាកែវ: នៅវេលាម៉ោង ០៩ និង ២០នាទីយប់ថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ ជិះទៅបុកបង្គោលភ្លើង ស្ថិតលើដងផ្លូវលេខ១២២ អា ចន្លោះគីឡូម៉ែត្រលេខ១-២ នៅត្រង់ចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ប៉ ស៊ែល ភេទប្រុស អាយុ ៤៩ឆ្នាំ ធ្វើដំណើរដោយម៉ូតូម៉ាក ភីស៊ីអ៊ិច ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1K-0372 មានទីលំនៅភូមិកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ មកដល់ចំណុចកើតហេតុក៏បុកបង្គោលខ្សែភ្លើង បណ្ដាលឲ្យស្លាប់។

ក្រោយកើតហេតុ សព និងម៉ូតូត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់