ព័ត៌មានជាតិ

ឪពុកម្ដាយ ភ័យស្លន់ប្ដឹងសមត្ថកិច្ច បាត់កូនស្រីពីផ្ទះ តែ…

កំពង់ចាមៈ កាលពីវេលាម៉ោង ១១ និង៣០ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលមហាខ្ញូង បានទទួលព័ត៌មានពីឈ្មោះ ហ៊ាន ហ៊ែត (ឳពុកក្មេងស្រី) នៅភូមិមហាសៀកលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម តាមរយៈទូរសព្ទ័ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៨ និង៣០នាទីយប់ថា កូនស្រីរបស់ខ្លួន ឈ្មោះ ហ៊ែត ធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ បានចេញពីផ្ទះ បាត់ដំណឹងដោយពុំដឹងពីមូលហេតុ។

ក្រោយពីការស្រាវជ្រាវ បានឱ្យដឹងថា ឈ្មោះ ហ៊ែត ធារ៉ា បានទៅរាជធានីភ្នំពេញ ជាមួយឈ្មោះ វុទ្ធី ប៊ុនណេត ភេទប្រុសអាយុ១៩ឆ្នាំ (ជាសង្សារ) មានទីលំនៅភូមិ ឃុំជាមួយគ្នា។

លុះដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១ និង០០នាទីឈ្មោះ យ៉ន វុទ្ធី ត្រូវជាឪពុករបស់ឈ្មោះ វុទ្ធី ប៊ុនណេត បានតាមរកកូនប្រុសរបស់ខ្លួន ហើយបានជួបនៅចំណុចទំនប់កប់ស្រូវ (រាជធានីភ្នំពេញ) ឃើញនៅជាមួយឈ្មោះ ហ៊ែត ធារ៉ា ហើយបាននាំឈ្មោះ ហ៊ែត ធារ៉ា ឱ្យជួបម្តាយ និងបងប្អូននៅរាធានីភ្នំពេញ តែមិនទាន់ត្រឡប់មកផ្ទះវិញទេ។

ចំណែកឈ្មោះ វុទ្ធី ប៊ុនណេត ត្រូវបានឪពុក នាំមកផ្ទះនៅស្រុកកំណើតវិញហើយ៕

មតិយោបល់