ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

ឈ្នះ!ឈ្នះ! ជាមួយវីង អតិថិជននឹងឈ្នះរង្វាន់ធំដ៏អស្ចារ្យ

ភ្នំពេញៈ ដំណឹងល្អ! ធនាគារឯកទេស វីង មានកម្មវិធីពិសេសសម្រាប់ផ្ដល់ជូនអតិថិជនរបស់វីងទាំងអស់ អាចមានឱកាសឈ្នះរង្វាន់ធំជាច្រើនដូចជា ម៉ូតូហុងដា Scoopy ស៊េរី2016 ទូរស័ព្ទ SamSung Galaxy S7 edge ទូរទស្សន៍ SamSung LED និងរង្វាន់ផ្សេងៗជាច្រើនទៀត។ កម្មវិធីឈ្នះជាមួយ វីង នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២ ខែមិថុនា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ សម្រាប់អតិថិជនដែលមានគណនី វីង ស្រាប់ និងអតិថិជនថ្មី។

តំណាងធនាគារឯកទេស វីង បានប្រាប់ឲ្យដឹងថា ដើម្បីទទួលបានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យខាងលើនេះ អតិថិជនដែលមានគណនីវីងទាំងអស់ គ្រាន់តែធ្វើប្រតិបត្តិការផ្សេ ងៗ ជាមួយសេវាកម្ម វីង ដែលនឹងធ្វើការចាប់រង្វាន់នៅថ្ងៃទី៨ ជារៀងរាល់ខែ ហើយចាប់រង្វាន់លើកទី១ នៅខែកក្កដា ឆ្នាំ២០១៦ ដោយមានផ្សាយតាមរយៈទំព័រហ្វេសប៊ុក វីង ព្រមទាំងទូរទស្សន៍ និងកាសែត ដូចជា CNC CTN DAP Sabay-News កោះសន្តិភាព និងរស្មីកម្ពុជាជាដើម។

បើតាមលោក JoJo Malolos អគ្គនាយកធនាគារឯកទេស វីង បានបញ្ជាក់ថា វីង មិនមែនត្រឹមតែផ្តល់នូវដំណោះដ៏ល្អបំផុតផ្នែកសេវាហិរញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិច ដែលមានភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់ សម្រាប់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវបទពិសោធន៏ដ៏ល្អសម្រាប់អតិថិជនវីង ទាំងអស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មវីង រហូតមកផងដែរ។

ដើម្បីទទួលបានគណនី វីង មកប្រើប្រាស់ គឺងាយស្រួលបំផុត ដោយលោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារ វីង ណាមួយក៏បាន ដែលនៅជិតលោកអ្នកបំផុត ដើម្បីស្នើសុំបើកគណនី វីង រួចធ្វីប្រតិបត្តិការណាមួយតាមរយៈគណនីវីងនោះ ជាការស្រេច។

ជាមួយគណនី វីង លោកអ្នកអាចធ្វើប្រតិបត្តិការជាច្រើនដូចជា ផ្ញើប្រាក់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយប័ត្រផ្សេងៗ ឆូតកាតតាមម៉ាស៊ីន វីង សម្រាប់ទូទាត់ថ្លៃទំនិញ និងទិញរបស់របរ Online ជាដើម។ ដើម្បីធ្វើប្រតិបត្តិការទាំងនេះ លោកអ្នកគ្រាន់តែចុច *989# នៅលើទូរស័ព្ទដៃរបស់អ្នកបានគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់បំផុត។

គួរជម្រាបថា វីង គឺជាធនាគារឯកទេស ដែលផ្តល់សេវាកម្មផ្នែកហិរញវត្ថុ តាមរយៈទូរស័ព្ទដៃដំបូង និងឈានមុខគេបង្អស់នៅកម្ពុជា ជាមួយសេវាកម្មដូចជា ផ្ញើប្រាក់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ បង់វិក្កយប័ត្រផ្សេងៗ បើកប្រាក់បៀវត្សបុគ្គលិក វីងគិតលុយ (ឆូតកាតតាមម៉ាស៊ីនវីង) ទិញទំនិញតាមរយៈអ៊ីធើណិត និងសេវាកម្មផ្សេងៗជាច្រើនទៀត។ ព័ត៌មានលម្អិតសូមចូលទៅកាន់វែបសាយ www.wingmoney.com ឬទំនាក់ទំនងទូរស័ព្ទ 023 999 989៕

Print

មតិយោបល់