ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះជាងថតរូបអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ

បន្ទាយមានជ័យៈ សមត្ថកិច្ចបានប្រាប់ Post News ថា នៅវេលាម៉ោង ០៨ និង ០០នាទីថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ ផ្ទះមួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅត្រង់ចំណុចភូមិអូរស្ងួត ឃុំ បន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ម៉ា ណូក ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ជាងថតរូប មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សម្ភារខូចខាតរួមមាន៖ ឆេះផ្ទះមួយខ្នងអស់ទាំងស្រុង សរុបទឹកប្រាក់ ៨,០០០ដុល្លារ មូលហេតុ ផ្ទុះសេខ្សែភ្លើង។

ក្រោយទទួលបានព័ត៌មាន ក្រុមកម្លាំងជំនាញ បានចុះទៅអន្តរាគមន៍ពន្លត់ភ្លាមៗ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យចំនួន ០១គ្រឿង៕

មតិយោបល់