ភ្នំពេញៈ នៅរសៀលថ្ងៃទី ២១ ខែមិនា ឆ្នាំ២០១៩ កម្លាំងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឧត្តមសេនីយ៍ទោ ហាស់ សុត្ថា អនុប្រធាននាយកដ្ឋាន បានសហការចូលរួមដោយកម្លាំងផែនអន្តោប្រវេសន៍ ការិយាល័យអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរងទទួលផែនអន្តោប្រវេសន៍ តំណាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏មានការចូលរួមសហការដោយកម្លាំងខណ្ឌ និងប៉ុស្តិ៍ បានចុះត្រួតពិនិត្យជនបរទេស ដែលប្រមូលផ្តុំស្នាក់នៅ ធ្វើការសង្ស័យថា គ្មានឯកសារ និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ជាលទ្ធផលបានធ្វើការ ឃាត់ខ្លួនជនបរទេសជាជនជាតិវៀតណាម បានចំនួន ១០នាក់ ស្រី ១នាក់ យកទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕
មតិយោបល់