ព័ត៌មានជាតិ

បុរស២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា គេចពីគោយន្ត ត្រូវរថយន្តបុកបែកក្បាលធ្លាយខួរម្នាក់

តាកែវ: កាលពីវេលាម៉ោង១៩និង០នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវលេខ១២៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បើកបរមានទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតនៅក្នុងភូមិតាយឹង ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ ។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូមួយគ្រឿងម៉ាក យ៉ាម៉ាហា អ៊ិចស៊ីនទ័រ ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ស៊ាង វុធ ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរវៀង ឃុំសំបូរ ខេត្តតាកែវ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ឃុត ចន្ថា ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិជាមួយគ្នា ។ ម៉ូតូមានទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកគេចពីគោយន្ត បណ្តាលឲ្យរថយន្ត១គ្រឿងមិនស្គាល់ម៉ាកនិងអត្តសញ្ញាណបានបុកចំពីមុខ បណ្តាលឲ្យអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុនិងអ្នកបើកម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះយកមធ្យោបាយទៅរក្សាទុក ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធីផ្លូវច្បាប់។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់