កណ្តាលៈ ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង២ និង៤៦ នាទី នៅក្នុងរោងចក្រ ម៉េង តុង ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល មានកម្មការនីចំនួន២០នាក់ ក្នុងចំណោមកម្មករចំនួនសរុប១៦០០នាក់ ប្រុស៤៥០នាក់ បានដួលសន្លប់នៅនឹងកន្លែងធ្វើការងារ មូលហេតុមកពីទ្រាំនិងកំដៅអាកាសធាតុពុំបាន។
ហើយកម្មការនី ទាំង២០នាក់ ដែលរងគ្រោះនេះត្រូវបានរថយន្ដរបស់រោងចក្រ ដឹកយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ស្ថិតក្នុងក្រុងតាខ្មៅភ្លាមៗផងដែរ ។ ចំណែកកម្មករ-កម្មការនីចំនួន ១៥៨០នាក់ទៀត ត្រូវបានភាគីរោងចក្រ ឲ្យឈប់សំរាកពីការងារបណ្តោះអាសន្នសិន៕
មតិយោបល់