ព័ត៌មានជាតិ

បាត់រថយន្តប្រភេទ៥តោនពីក្រុងព្រះសីហនុរកឃើញនៅភ្នំពេញ

ភ្នំពេញៈ ទើបតែចូលធ្វើការបើករថយន្តបានមួយអាទិត្យប្រើល្បិចប្រាប់ម្ចាស់ថាយករថយន្តទៅជួសជុលបើកពីខេត្តព្រះសីហនុមកចតចោលនៅភ្នំពេញម្ចាស់និងក្រុមគ្រួសាររកឃើញតែរថយន្តអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។

បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៤៥នាទីរសៀល នៅត្រង់ចំណុចមុខក្រុមហ៊ុនផលិតទឹកសុទ្ធវីតាល់ ផ្លូវលេខ៥៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ ២ខណ្ឌឬស្សីកែវ។

ម្ចាស់រថយន្តឈ្មោះ ទុំ ចាន់រតនា ភេទប្រុសអាយុ ៣១ ឆ្នាំ មានស្រុកកំណើតនៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ខេត្តកំពុងធំ ។ ចំណែករថយន្តដែលជនសង្ស័យប៉ុនប៉ងលួចមិនបានសំរេចនោះម៉ាកហ៊ីយ៉ាន់ដាយពណ៌សរពាក់ស្លាកលេខភ្នំពេញ2E-0980 ប្រភេទចណុះ ៥ តោន អ្នកបរមិនត្រូវបានស្គាល់ឈ្មោះឡើយទើបតែចូលធ្វើការបើករថយន្តខាងលើបានត្រឹមតែមួយអាទិត្យប៉ុណ្ណោះ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃ២១ខែមិនាឆ្នាំ២០១៩ជនសង្ស័យខាងលើបានប្រាប់ម្ចាស់រថយន្តថា រថយន្តខូចហើយ ខ្លួនបានយករថយន្តចេញពីភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទៅជួលជុលក្រោយពីបើករថយន្តចេញមកជនសង្ស័យបិតទូរស័ព្ទរហូត។

ប្រភពបានបន្តថា បន្ទាប់មកម្ចាស់មានការណ៌ភ្ញាក់ផ្អើលបាននាំគ្នាដើររកពេញក្រុងព្រះសីហនុតែរកមិនឃើញហើយក៏បានទាក់ទងទៅក្រុមហ៊ុនបង់រំលួសព្រោះរថយន្តខាងលើទើបតែបង់រំលួសមិនទាន់ចប់ហើយខាងក្រុមហ៊ុនបានភ្ជាប់ប្រព័ន្ធជីភីអេសភ្ជាប់និងរថយន្តនោះរថយន្តរហូតដល់ម៉ោងកើតហេតុខាងក្រុមហ៊ុនបានទាក់ទងមកម្ចាស់ប្រាប់ថារថយន្តត្រូវបានជនសង្ស័យបើកមកចតចោលនៅចំណុចខាងលើ ។បន្ទាប់មកម្ចាស់រថយន្តក៌បានទាក់ទងមកក្រុមគ្រួសារដែលរស់នៅភ្នំពេញឲ្យទៅមើលខណះមកដល់ក៌ឃើញចតចោលនៅចិញ្ចើមផ្លូវមានស្នាមដោះស្លាកលេខមុខក្រោយបាត់អស់ហើយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។

ក្រោយពីឃើញរថយន្តក្រុមគ្រួសារបានរត់ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ២ឲ្យចុះពិនិត្យកន្លែងកើតហេតុដោយធ្វើទ្វារមិនសោរបានបើកទ្វារពិនិត្យរកឃើញស្លាកលេខតែមួយសន្លឹកមួយសន្លឹកទៀតបាត់។បន្ទាប់មកសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅប៉ុស្តិ៍នគបាលទួលសង្កែ២ដើម្បីឲ្យម្ចាស់យកឯកសារពាក់ព័ន្ធមកយករថយន្តត្រឡប់ទៅផ្ទះវិញ៕

 

មតិយោបល់