ព័ត៌មានជាតិ

លួចស្រលាញ់បែកគំនិត ចង់លែងផ្លូវកាត់ មានអីខ្នោះ

កណ្តាលៈ ថៃ្ងទី២១ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង ១០និង២៥នាទី មានករណីប៉ុនប៉ងរំលោភសេពសន្ថវះ ចំណុច ភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ម ឡ ភេទស្រី មានទីលំនៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យ(ឃាត់ខ្លួន) មានឈ្មោះ អ៊ន សុធី ភេទប្រុសអាយុ៤៣ឆ្នាំជនជាតិខ្មែរមុខ
របរកម្មករសំណង់ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។

នៅមុនពេលកើតហេតុជនរងគ្រោះមកពីធ្វើការវេនយប់ហើយបានឡើងដេកនៅលើផ្ទះ។ លុះដល់ពេលកើតហេតុជនសង្ស័យបានឡើងទៅលើផ្ទះ ឃើញជនរងគ្រោះកំពុងដេកលក់នៅក្នុងមុង ទើបចូលទៅចាប់រំលោភសេពសន្ថវះតែម្តងពេលនោះជនរងគ្រោះរើបម្រាសហើយ
ស្រែកហៅម្តាយខ្លាំងៗអោយជួយទើប
ជនសង្ស័យខ្ទប់មាត់មិនអោយស្រែកពេលនោះជនរងគ្រោះរើរួចក៏រត់ចុះមកក្រោមជនសង្ស័យក៏ដើរចុះមកដែរ។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងដើម្បីឃាត់ខ្លួនជនសង្ស័យយកមកផន្ទាទោស ក្រោយពីឃាត់ខ្លួនជនសង្ស័យមកសាកសួររួច តាមចម្លើយ សារភារបស់ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប៉ុនប៉ងរំលោភមែន ដោយ ខ្លួនលួច
ស្រឡាញ់ជនរងគ្រោះរយះពេលប្រហែល៣ខែមកហើយតែមិនហ៊ាន
និយាយប្រាប់អោយជនរងគ្រោះដឹង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់