ព័ត៌មានជាតិ

ស្លឹកឈើពិតជាជ្រុះមិនឆ្ងាយពីគល់មែន! ម្តាយជាគ្រូទាយ និងកូនជាកម្មករតុការ ត្រូវជាប់ខ្នោះ ពីបទ…

កណ្តាលៈ ករណីសញ្ចារកម្មនិងផ្តល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារដែលចាប់ផ្តើមពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៧និង០០នាទី ចំណុចភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះមាន ឈ្មោះ ន ស រ ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបលក់ដូ មានទីលំនៅ ខេត្តកណ្តាល។

ចំណែកជនសង្ស័យមានគ្នា ២ នាក់
១-ឈ្មោះ អួន សារ៉ន ភេទស្រី អាយុ៦១ឆ្នាំ ជនជាតិខ្មែរមុខរបរគ្រូទាយមានទីលំ នៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) ។
២-ឈ្មោះ ឡេង សាវន ភេទស្រី អាយុ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករតុការមានទីលំនៅភូមិស្ពានដែក ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់
ខ្លួន) ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃ១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៨និង១៥នាទី ឈ្មោះ អួន សារ៉ន បានជិះឡានតាក់ស៊ីមកទស្សន៍ទាយឲ្យជនរងគ្រោះ នៅចុងខែប៣ ដើមខែ៤ នេះថាមានគ្រោះថ្នាក់ដល់ខ្លួន បើចង់ផុតគ្រោះ គេចខ្លួនចេញពីផ្ទះ
សិនទៅ ហើយបើចង់ធ្វើការងារអ៊ុំទុកលេខទូរសព្ទ័ ​​​០៩៦៧៦២០៨៤៤និង០៩៧៥០១៥២៧៩ ឲ្យទាក់ទងអុំទៅ ។
ក្រោយពីទស្សន៍ទាយរួចរាល់ឈ្មោះ អួន សារ៉ន ក៍ជិះឡានតាក់ស៊ីត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ នៅ
វេលាម៉ោង៣និង២៥នាទី ជនរងគ្រោះ បានជិះឡានឈ្នួលទៅស្នាក់នៅផ្ទះរបស់ឈ្មោះ អួន សារ៉ន រហូតមកដល់ម៉ោង៧និង០០នាទី ឈ្មោះ ឡេង សាវន ហៅឌួង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ​ មុខរបរចាប់ទឹកកក(កូនបង្កើតអួនសារ៉ន) បានទូរសព្ទ័ហៅមនុស្សប្រុសម្នាក់ឲ្យមកដេកជាមួយជនរងគ្រោះនៅផ្ទះរបស់ អួន សារ៉ន ដោយមនុស្សនោះបានឲ្យប្រាក់ទៅជនរងគ្រោះ ៥០.០០០៛(ប្រាំមុឺនរៀល)ថ្លៃដេករួមភេទ រួចមនុស្សប្រុសនោះក៍ចេញទៅ
បាត់ទៅ ។ លុះដល់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទី ឈ្មោះ អួន សារ៉ន បានជិះឡានឈ្នួលនាំជនរងគ្រោះទៅដេករួមភេទជាមួយតាចាស់ម្នាក់នៅផ្ទះសំណាក់ផ្លូវបំបែកគោដេកបីទីរួមខេត្តស្វាយរៀង ប៉ុន្តែពេលនោះតាចាស់នោះបានសួរថា ៖ អ្ហែងធ្លាប់រកស៊ីអញ្ចឹងអត់ ជនរងគ្រោះបានឆ្លើយថា ៖ខ្ញុំមិនធ្លាប់រកស៊ីអញ្ចឹងទេ រួចតាចាស់នោះមិនដេកជាមួយជនរងគ្រោះឡើយ ដោយឲ្យប្រាក់ចំនួន១០០.០០០៛(ដប់ម៉ឺនរៀល)ទៅជនរងគ្រោះត្រលប់ទៅផ្ទះវិញ ពេលនោះជនរងគ្រោះបានឲ្យលុយចំនួនពីរម៉ឺនរៀលទៅឈ្មោះ អួន សារ៉ន រួចក៍នាំជនរងគ្រោះជិះឡានឈ្នួលត្រលប់មកផ្ទះខ្លួនវិញ ។ លុះដល់ម៉ោង១០និង១០នាទី ឈ្មោះ ឡេង សាវនហៅឌួង(កូនស្រីអួន
សារ៉ន)បាននិយាយថា ថ្ងៃនេះគ្មានលុយបង់អង្គការទេអញ រកម៉ូយឲ្យដេកជាមួយជនរងគ្រោះ​ ដើម្បីយកលុយបង់អង្គការ ។ ពេលនោះជនរងគ្រោះបានតេទូរសព្ទ័ប្រាប់បងជីដូនមួយឈ្មោះ នូ ភារ៉ានិងឈ្មោះ នូ ខេមរ៉ា ឲ្យមកយកខ្លួនចេញ
ពីផ្ទះអួន សារ៉ន ត្រលប់មកផ្ទះវិញ ។

លុះដល់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោ
ងធំ ក្រោយទទួលបានពាក្យបណ្តឹង កំលាំងប៉ុស្តិ៍សហការជាមួយផ្នែកជំនាញនិងកំលាំងនគរបាលស្រុកលើកដែកនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

 

មតិយោបល់