ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ណាំ ប៉ុណ្ណារ័ត្ន​ ឡើងកូដវិញ តាមរយៈបទ “កុំស្អប់មិត្តបងខ្ទើយ”

ក្រោយចាកទ្រនំពី ថោន ទៅកាន់ ផលិតកម្ម M វិញ ទាំង​រឿងចម្រូង​ចម្រាស់នោះ ​ណាំ ប៉ុណ្ណារ័ត្ន បាន​ស្តារ​ប្រជាប្រិយភាពរបស់ខ្លួន សារជាថ្មីម្តង​ទៀត ហើយ តាមរយៈ​បទថ្មីរបស់ខ្លួន បែបកំប្លែង និងអប់រំ ឲ្យដូចប៉ុន្មាឆ្នាំមុន ជាមួយនឹងបទ “កុំស្អប់មិត្តបងខ្ទើយ” ។ បទនេះដែរ ទាំងកំប្លែង និងបង្កប់ន័យ​អប់រំ ឲ្យមនុស្ស​កុំរើស​អើង​ខ្ទើយ ធ្វើម៉េច ​បើចរិកគ្នាអ៊ីចឹង តែគ្នាក៏ជាមនុស្សដែរ ហើយក៏មានបេះដូង តើនរណា​ចង់ទៅ ។​
ជាមួយនឹងបទ “កុំស្អប់មិត្តបងខ្ទើយ” កំពុងបង្ហាញសារ​ទៅកាន់ទស្សនិកជន​ថា ណាំ ប៉ុណ្ណារ័ត្ន ចាប់ផ្តើមឡើងកូដវិញ ​ដូចខ្លួន ​នៅក្នុងផលិតកម្ម M កាលពី ប៉ុន្មានឆ្នាំមុននោះ ដោយ​​បង្កើតបទបែបកំប្លែងៗ ​តម្រូវចិត្តយុវវ័យ ៕​
ទស្សនាឃ្លិបវីដេអូដូចខាង​ក្រោមនេះ៖

ណាំ ប៉ុណ្ណារ័ត្ន​

មតិយោបល់