ភ្នំពេញៈ បាតុភូតធម្មជាតិដ៏អច្ឆរិយៈមួយនឹងកើតឡើងលើទឹកដីមហានគរ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រយៈពេល២ម៉ោងជាប់គ្នា នាថ្ងៃទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ លើប្រាង្គប្រាសាទអង្គរវត្ត។
ក្រសួងទេសចរណ៍ បានជូនដំណឹងថា នៅចន្លោះវេលាម៉ៅង៤៖០០នាទី ដល់ម៉ោង៦៖០០នាទីព្រឹក ថ្ងៃទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នឹងមានតុភូតធម្មជាតិដ៏អច្ឆរិយៈមួយកើតឡើងនៅតំបន់សៀមរាបអង្គរ ដោយព្រះអាទិត្យនឹងរះឡើងចំកណ្ដាលពីលើកំពូលប្រាសាទអង្គរវត្ត ដែលនេះជាបាតុភូតធម្មជាតិដ៏មហាស្ចារ្យកម្រមាន។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏ធ្វើការអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិទាំងអស់ ចូលរួមទស្សនា និងផ្ដិតយកទិដ្ឋភាពដ៏ជាទីគយគន់នេះឲ្យបានច្រើនកុះករ ដើម្បីធ្វើការផ្សព្វផ្សាយចែលរំលែកព័ត៌មានគោលដៅទេសចរណ៍កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ទៅកាន់ពិភពលោកតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ៕
មតិយោបល់