បាត់ដំបងៈ ករណីឆក់ខ្សែភ្លើងមួយកើតឡើងដែលបណ្ដាលអោយស្លាប់មនុស្សម្នាក់បង្កឲ្យមានការភ្ញាកើផ្អើលកាលពីវេលាម៉ោង ២និង០០នាទីរសៀល ថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ នៅចំនុចក្រុមទី15 ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ជនរងគ្រោះមាន ឈ្មោះ ផាត ឆដា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅក្រុមទី 10 ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
តាមមូលហេតុដែលជួមរឿងបែបនេះ ជនរងគ្រោះឡើងជួសជុលដំបូលផ្ទះឲ្យគេ រួចហើយក៍ប៉ះខ្សែភ្លើងស្រាត ក៏ឆក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យ រួចប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់