បាត់ដំបងៈ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីមួយគ្រួសារ មានសមាជិក៥នាក់ បានពុលផ្សិតព្រៃ ដែលពួកគេដកយកមកធ្វើជាអាហារសម្រាប់បរិភោគ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
នេះចាត់ទុកជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រុងប្រយ័ត្នចំពោះបេះ ឬដកបន្លែព្រៃយកមកបរិភោគ បើសិនជាមិនស្គាល់ច្បាស់ ហើយសូមរុះរាន់បញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពភ្លាមៗ បើសង្ស័យថា បានពុលចំណីអាហារ ដែលមានអាការៈក្អួតចង្អោរ ឈឺក្បាល វិលមុខ ឬរាគរុសជាដើម៕



មតិយោបល់