ព័ត៌មានជាតិ

Update៖ អាណោចអាធ័មណាស់ បុរស២នាក់ ជិះម៉ូតូបុកគ្នា បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវបញ្រ្ចាសទិស ត្រូវម៉ូតូមួយគ្រឿងទៀតជ្រុលបុក បណ្តាលឲ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ទល់មុខនិងសួនឧហ្សាហកម្មវឌ្ឍន: ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹងថា វ័យប្រហែលជា៤០ឆ្នាំ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1FN4528 ជាមធ្យោបាយ ។
ដោយឡែកបុរសម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ គ្រាន់តែដឹកថា ជិះម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FQ5567 ជាមធ្យោបាយធ្វើដំណើរ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ឃើញគេបានបុរសដែលស្លាប់ បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសចរាចរណ៍ លុះមកដល់ចំណុចកើតហេតុក៏បានឆ្លងបញ្ឆិតឡើងទៅរកស្តាំ របស់ខ្លួនវិញ ហើយគាប់ជួនពេលនោះដែរ ក៏ស្រាប់តែមានបុរសម្នាក់ទៀត បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ក្រហម បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ហ្វ្រាំងមិនជាប់ក៏ជ្រុលទៅបុក និងម៉ូតូឌ្រីមសង់ ដែលកំពុងជិះបញ្ច្រាសឆ្លងផ្លូវ ចំពាក់កណ្ដាលពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកជិះម៉ូតូឌ្រីមសង់ បោកក្បាលហូរឈាម ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ យ៉ាអណោចអធម៌។

ដោយឡែកខាងបុរសដែលជិះម៉ូតូឃ្លីកវិញរងការខូចខាតខ្ទេចស្រុញផ្នែកខាងមុខនិងធ្វើឲ្យអ្នកបើកម៉ូតូរងរបួសបែកក្បាលហូរឈាមសន្លប់បាត់មាត់បាត់កត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅគ្លីនិកឯកជនពន្លឺ។ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ជាជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុ ដើម្បីសាកសួរពីដំណើររឿងនិងស្វែងរកសាច់ញាតិផងដែរ។

ក្រោយពេលកើតហេតុសព ជនងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងភ្នំពេញ បានឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តឫស្សីសាញ់ ដើម្បីស្វែងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់