កំពង់ស្ពឺៈ កាលពីវេលាម៉ោង ១០ និង៤៦នាទីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ គីឡូម៉ែតលេខ២-៣ បណ្ដាលឲ្យបុរស០២នាក់ស្លាប់ ស្ថិតត្រង់ចំណុចភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត ១គ្រឿង ម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2B-3622 បើកបរដោយឈ្មោះ SKYBIN VLADYSLAY ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ អ៊ុយក្រែន ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ១គ្រឿង ម៉ាក ហុងដា C100 ប៊ិច ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BU-7032 បើកបរដោយឈ្មោះ ឡេង វុធា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មេរ មានទីលំនៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះ ជា ជីវន្ត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសមរោងទង ចំណែក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្នជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់