ព័ត៌មានជាតិ

ដឹងការពិតករណីឃាតកម្ម ស្រ្តីម្នាក់ យកពូថៅកាប់សម្លាប់ប្ដីខ្លួនឯង នៅស្រុករតនមណ្ឌលហើយ

បាត់ដំបង: កាលពីវេលាម៉ោង ១១ព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយ ស្ថិតនៅត្រង់ចំណុចភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ យី រ៉ាន់ អាយុ ៤៤ឆ្នាំ មានទីលំនៅភូមឃុំកើតហេតុខាងលើ ខណ:កំពុងសម្រាកលើអង្រឹងក្រៅផ្ទះ ស្រាប់តែជនល្មើសឈ្មោះ វ៉ា សុខណន អាយុ ៤២ឆ្នាំ (ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ) បានយកពូថៅមកកាប់ ៦ពូថៅ បណ្ដាលឲ្យស្លាប់ភ្លាៗនៅកន្លែងកើតហេតុ។

មូលហេតុ៖ ប្រពន្ធមានសតិមិនគ្រប់ និងប្រចណ្ឌ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះដល់ទីកន្លែងកើតហេតុ ឃាត់ខ្លួនជនល្មើសយកមកកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់