បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បន្ទាប់ពីចាញ់ល្បែងនៅក្នុងកាស៊ីណូអស់លុយ អស់ទ្រព្យសម្បត្តិគ្មានសល់ បានសម្រេចចិត្តចង.កធ្វើអត្តឃាតនៅចំណុចការដ្ឋាន សំណង់ផ្ទះចំការស្វាយ ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ដោយបានសរសេរពាក្យបណ្តាំសុំទោសឪពុកម្តាយបងប្អូនមួយសន្លឹកទៀតផង ។
បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឲ្យដឹងថា នៅថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៤និង០០ទៀបភ្លឺ មានអំពើអត្តឃាតចង.កសម្លាប់ខ្លួន កើតហេតុនៅចំណុចការដ្ឋានសំណង់ផ្ទះចំការស្វាយ ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះ ហៀង សុកាយ សុលីន អាយុ២៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរកម្មករសំណង់ បានធ្វើអត្តឃាត្តចងកសម្លាប់ខ្លួន។
តាមការបំភ្លឺពីសាច់ញាតបងប្អូន និងក្មួយៗបានឲ្យដឹងថា ឈ្មោះ សុខលីន បានយកម៉ូតូក្មួយនឹងលុយកាក់ ខ្សែកបងស្រីទៅលក់លេងល្បែងកាស៊ីណូចាញ់អស់ និងបានគេចមិនចូលផ្ទះ បាត់រយះពេល៤ថ្ងៃហើយ ហើយបានមកសុំធ្វើការសំណង់៤ថ្ងៃមុខដូចជាមានវិបត្តិផ្លូវចិត្ត។ ក្រោយធ្វើអត្តឃាតសម្លាប់ខ្លួនបុរសខាងលើ ក៏បានសរសេរលិខិតបណ្តាំចុងក្រោយសុំទោសឪពុកម្តាយ និងសាច់ញាតិ ដែលមានខ្លឹមសារដូច្នេះថា «សុំទោសនូវរឿងគ្រប់យ៉ាងដែលខ្ញុំបានធ្វើខុសទៅលើអ្នកទាំងអស់គ្នា ខុសធ្ងន់បំផុត គឺលោកឪពុកដ៏មានគុណធំបំផុត និងអ្នកម្តាយ សូមអហោសកម្មឲ្យកូនផង ហើយខុសធ្ងន់ទី២ គឺបងប្រុសជាទីស្រឡាញ់ ដែលប្អូនធ្វើឲ្យបងប្រុសខកចិត្តនិងខូចដោយសារប្អូនសុំទោស សូមបងអហោសកម្មឲ្យប្អូនផង សុំទោសពេលនេះប្អូនគ្មានសល់អ្វីទៀតទេ ចែតូចហា សូមចែជួយចិញ្ចឹមអាជ្រូកឲ្យប្អូនផង ប៉ាសុំទោស »៕
មតិយោបល់