ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះមន្ត្រីប៉ូលិសការពារព្រំដែន៧០២ អស់ទឹកប្រាក់ជិត១ម៉ឺនដុល្លារ

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ០១ និង៣០នាទីរសៀលថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុង ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ទូច សំអុល ជានិវត្តជន នៃនគរបាលរវៈការពារព្រំដែន៧០២ មានទីលំនៅភូមិកើតហេតុខាងលើ។

សម្ភារខូចខាតរួមមាន៖
– ផ្ទះមួយខ្នងឆេះអស់ទាំងស្រុងមានទំហំ ១០×៦ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ
– តុជ្រុងបេងមួយឈុត
– ម៉ូតូ សេ១២៥ ស៊េរីឆ្នាំ២០១៣ ១គ្រឿង
– គ្រែ
– ប្រអប់បេង១ និងទ្រព្យសម្បត្តិមួយចំនួនទៀត សរុបទឹកប្រាក់អស់ជិត១០,០០០$ ។

មូលហេតុ៖ បណ្តាលមកពីភ្លើង ព្រៃឆេះរាលដាលដល់៕

មតិយោបល់