ព័ត៌មានជាតិ

យុវជនម្នាក់ដេកស្លាប់ ក្នុងបន្ទប់កូនកំលោះកូនក្រមុំ បង្កឲ្យមានការភ្ញាក់ផ្អើល

កណ្ដាលៈ នៅវេលាម៉ោង ៧ និង០០នាទីព្រឹកថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ដេកស្លាប់ ស្ថិតនៅក្នុងបន្ទប់ជួលលើផ្ទះរបស់ឈ្មោះ ប៊ូ រស់ ភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ចន សុភាព(ហៅ ភា) ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការបំភ្លឺរបស់ឈ្មោះ លឹម គុម្ភះ ដែលជាម្ចាស់ដើមការ (កូនកម្លោះ) បានរកឈ្មោះ ភា ឲ្យមកជួយកំដរការរបស់ខ្លួន កាលពីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ នៅភូមិឃុំកើតហេតុខាងលើ លុះមកដល់ម៉ោងប្រហែល ១០យប់ជនរងគ្រោះ ក៏ឡើងទៅលើផ្ទះដេកមុនគេ ដោយដេកក្នុងបន្ទប់កូនកំលោះកូនក្រមុំ រហូតមកដល់ម៉ោងប្រហែល ១១យប់ ពេលចប់កម្មវិធីកូនកំលោះកូនក្រមុំ បានឡើងទៅដេកដែរ ដោយដេកបន្ទប់មួយបីនាក់ ជនរងគ្រោះដេកខាងត្បូង កូនកំលោះដេកកណ្ដាល រីឯកូនក្រមុំដេកខាងជើងមុនពេលដេកលក់កូនកំលោះ និងឈ្មោះ ភា បាននិយាយគ្នាលេង មួយសន្ទុះទើបដេកលង់លក់រៀងៗខ្លួនទៅ។

លុះព្រឹកឡើងវេលាម៉ោងប្រហែល ៧ ពេលមិនទាន់ភ្ញាក់ពីដេកផងឈ្មោះ គុម្ភះ ក៏ឮសំឡេងទូរស័ព្ទរបស់ឈ្មោះ ភា ដែលដាក់ជាប់នឹងក្បាលដំណេករោទ៍ ចំនួនពីរដង តែគ្មានអ្នកលើក ឈ្មោះភា ក៏ទាញទូរស័ព្ទនោះមកមើល ស្គាល់ថា គឺជាលេខបងស្រីរបស់ភា ក៏លើកដោយបងស្រីបានសួររកភា រួចឈ្មោះ ភក្រ័ឆ្លើយថា ដេកមិនទាន់ងើបទេ ខណៈនោះបងស្រីគាត់ បានឲ្យឈ្មោះភក្រ័ដាស់ភាឲ្យងើបឡើង ព្រោះគាត់ចង់ជួប ភក្រ័ក៏បានយកដៃទៅអង្រួនខ្លួនភា ស្រាប់តែឡើងរឹងក្រញ៉ង់ ទើបភក្រ័ដឹងថា ភាស្លាប់ តែមិនដឹងតាំងពីពេលណានោះទេ រួចក៏ស្រែកឆោឡោឡើង បណ្ដាលឲ្យផ្អើលអ្នកផ្ទះ និងអ្នកជិតខាងនាំគ្នាមកមើល រួចហើយក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដងទៅ។

ក្រោយទទួលបានដំណឹងភ្លាម ក្រុមសមត្ថកិច្ចនគរបាលជំនាញ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ មិនឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង សពត្រូវបានប្រគល់ជូនសាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់