ព័ត៌មានជាតិ

ឪពុកចុងរំលោភកូនស្រី មានអីជាប់ខ្នោះសមត្ថកិច្ច!

សៀមរាបៈ នៅរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគង បានទទួលពាក្យបណ្តឹងពីឈ្មោះ
គ.ឈ ភេទស្រី អាយុ ៣០ ឆ្នាំ រស់នៅខេត្តសៀមរាប បានចោទប្រកាន់លើ ប្តីក្រោយរបស់ខ្លួន ឈ្មោះ ដែង ឆាន ហៅឆាត ភេទប្រុស អាយុ៣៩ឆ្នាំ រំលោភសេពសន្ថវៈលើកូនស្រីខ្លួន។

ក្រោយពីទទួលបានពាក្យបណ្តឹង ម្លាំងនគរបាលផ្នែកជំនាញស្រុក បានធ្វើការកោះអញ្ជើញជនសង្ស័យ មកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារព័ត៌មានថា បានយកដៃលូក ចូលក្នុងប្រដាប់ភេទ កូនស្រីឈ្មោះ ស.ទ ភេទស្រីអាយុ៨ឆ្នាំ។ ជុំវិញករណីនេះ សមត្ថកិច្ច បានស្រាវជ្រាវបន្តទៅកូនស្រីបងឈ្មោះ ស.ស.រ អាយុ១៣ឆ្នាំ បានដឹងថា ឪពុកចុងបានចាប់រំលោភសេពសន្ថវៈលើខ្លួនចំនួន២ទៅ៣លើក កាលទៅនៅខេត្តព្រះវិហារ និងនៅភូមិគោកស្រុកផ្ទាល់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសុំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត៕

មតិយោបល់