រនតគិរីៈ កាលពីវេលាម៉ោង ៧ និង៣០នាទីថ្ងៃទី ២២ ខែមិនា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅក្រុមហ៊ុន ហង់ អាញ់ ចំណុចការដ្ឋានទី៧ក្នុងភូមិ៣ ឃុំស្រែអង្រ្គង ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះមានឈ្មោះ យ៉េន សាអ៊ីម អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កម្មករ រស់នៅភូមិឃុំកើតហេតុខាងលើ។
មូលហេតុ៖ ស្រវឹងស្រាជោគជាំ ហើយចុះទៅងូតទឹកស្រះនៅក្បែរនោះ។ ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់