ព័ត៌មានជាតិ

Updateៈ យុវជន១៨ឆ្នាំម្នាក់បាត់បង់ជីវិតភ្លាមៗ ក្រោយពីជួបគ្រោះថ្នាក់…

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យយុវជនម្នាក់ស្លាប់និងរបួសស្រាលម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ រវាងរថយន្តនិងម៉ូតូ នៅតាមបណ្តោយផ្លូវ 20A ស្ថិតក្នុងភូមិសិរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មានឈ្មោះ ស៊ុក មុន្នី ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់) ជនជាតិខ្មែរ ជិះម៉ូតូម៉ាក HONDA C110 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-9169 រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ទី២-ឈ្មោះ ភាព សុធានុត ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិឃុំជាមួយគ្នា ។
ចំណែកតៃកុងឡានមិនស្គាល់អត្តសញ្ញាណបើករថយន្តគេចបាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្ន:សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕

 

មតិយោបល់