កណ្តាលៈ ករណី:ឆក់ចរន្តអគ្គិសនី បណ្ដាលឲ្យស្លាប់ម្នាក់បង្កឲ្យមានការភ្ញាកើផ្អើលកាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០១៩ នៅចំណុចភូមិ សិត្បូ ឃុំ សិត្បូ ស្រុកស្អាង ខេត្ត កណ្តាល។
ជនរងគ្រោះឈ្មោះ ពៅ រតនា ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរជាងភ្លើង ជនជាតិ ខ្មែរមុខរបរ កម្មកររោងចក្រជាងភ្លើង មានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុក ស្អាង កណ្តាល (ស្លាប់) ។
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើជនរងគ្រោះ ជាជាងភ្លើង បានទៅ បង្វិលអំពូល ដែលអត់ភ្លឺ ពេលនោះក៏រអិលជើងពីកៅអី ទៅប៉ះនឹងតំណរខ្សែភ្លើងបណ្ដាលឲ្យឆក់តែម្ដង ។ ភ្លាមៗនោះខាងតំណាងរោងចក្រ AMK(រោងចក្រខោខៅប៊យ) បានបញ្ជូនទៅមន្ទីពេទ្យជ័យជំនះ ក្រុងតាខ្មៅ តែពេលដល់ពេទ្យ ជនរងគ្រោះ បានស្លាប់បាត់ទៅហើយនឹងបញ្ជូនមកផ្ទះវិញ។
ក្រោយទទួលព័ត៍មានកម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ ពេទ្យ បានធ្វើការពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ។
ពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់