ព័ត៌មានជាតិ

Updateៈ ជនជាតិអ៊ុយក្រែន បើករថយន្ត បុកម៉ូតូ ស្លាប់២នាក់ នៅស្រុកសំរោងទង

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត Lexus RX300 បានបើកបុក ម៉ូតូសង់បិច ពេញទំហឹង បណ្តាលឲ្យយុវជន២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤៥នាទី នៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ២-៣ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

យុវជនរងគ្រោះទី១ មានឈ្មោះ ឡេង វុធា អាយុ២០ឆ្នាំ រស់នៅភូមិតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យុវជនរងគ្រោះទី២ មានឈ្មោះ ជា ជីវ័ន្ត អាយុ១៧ឆ្នាំ រស់នៅភូមិតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅឃាត់ខ្លួន តៃកុងរថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីធ្វើការសាកសួរ ចំនែកសាកសព ជនរងគ្រោះទាំង២នាក់ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់