ព័ត៌មានជាតិ

Update៖ សង្ស័យម្ចាស់រថយន្ត ទើបត្រទ្បប់មកពីដំណើរកម្សាន្តប្រទេសទ្បាវ ជាមួយក្រុមហ៊ុន Ford បុកម៉ូតូ បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ២៦២៥ ត្រង់ចំណុច ខាងលិចសាលាអនុវិទ្យាល័យ ហ៊ុន សែន ទួលតាសេក ចំងាយប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិទួលតាសេក ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្កឡើងរវាងរថយន្ត និងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់។

រថយន្តម៉ាក Ford ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BG-9900 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ សេង វណ្ណឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ពុំមានរងរបួស)។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត 1C 2349 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ បូក នី ភេទ ប្រុសអាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិអូរំដេង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) ។ ចំណែកអ្នករួមដំណើរឈ្មោះ នើប សុខរ៉ា ភេទ ស្រី អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិអូរក្រូច ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (រងរបួសធ្ងន់) មិនពាក់មួកសុវត្ថិភាព។

ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍ បានចុះទៅពិនិត្យដល់ទីតាំង រួចធ្វើការវាស់វែង ហើយយកវត្ថុតាងរថយន្ត និងម៉ូតូ កម្លាំងជំនាញ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

ដោទ្បែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់