ព័ត៌មានជាតិ

ទុក្ខផ្ទួនៗ! កំពុងពេញស្រទ្បាញ់ ក្មេងស្រី ២នាក់ លង់ទឹកស្រះស្លាប់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ ២នាក់ នៅចំណុចស្រះទឹក ក្នុងដីចម្ការរបស់ឈ្មោះ RICHNER ជនជាតិអាឡឺម៉ង់ ស្ថិតនៅភូមិកងមាស ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

ជនរងគ្រោះទី១.ឈ្មោះ សុខ ស្រីតី ភេទស្រី អាយុ០៧ឆ្នាំ និងទី២.ឈ្មោះ អ៊ុន សុភ័ក្រ ភេទស្រី អាយុ០៥ឆ្នាំ ទាំងពីនាក់រស់នៅភូមិឃុំខាងលើ ។

តាមការចុះពិនិត្យស្រាវជ្រាវ របស់សមត្ថកិច្ច និងអាជ្ញាធរភូមិឃុំ សាកសពក្មេងស្រីទាំង០២នាក់ខាងលើ គឺស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ទើបប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់