សៀមរាប: នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០នាទី កម្លាំងនគរបាលជំនាញ ដឹកនាំដោយលោក ដា ចំរេីន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចេញល្បាតនៅចំណុចដីឡូត៍ ០១កន្លែង ខាងក្រោយអតីតភូមិវប្បធម៌ ស្ថិតនៅ ភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពដោយជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពុំមានស្លាកលេខ ទៅលួចកាត់ខ្សែភ្លេីងនៅក្នុងដីឡូត៍របស់ជនរងគ្រោះខាងលេី ហើយច្រកចូលការ៉ុងពណ៌ស ចំនួន០១ការ៉ុង រួចជិះម៉ូតូចេញពីកន្លែងកើតហេតុ ក៏បានជួបនឹងសមត្ថកិច្ចកំពុងល្បាតតាមដងផ្លូវហើយសមត្ថកិច្ចបានឱ្យពួកគេឈប់ម៉ូតូដើម្បីសួរនាំ ប៉ុន្តែពួកគេបានបើកម៉ូតូជិះគេចរហូតដួលម៉ូតូបណ្តាលឱ្យមានរបួស ហើយសមត្ថកិច្ចចាប់បានរួចឃាត់ខ្លួនយកមកសួរនាំ ។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះ៖
ទី១.ឈ្មោះ សៀង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិល្វា ឃុំសព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប
ទី២.ឈ្មោះ វឿ ផល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត-ទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
ក្រោយពីសួរនាំជនសង្ស័យទាំង០២ បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់ខាងលើពិតប្រាកដមែន ។
ជនសង្ស័យខាងលេី ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕
មតិយោបល់