ព័ត៌មានជាតិ

ចេញពីពន្ធនាគារមិនរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: សមត្ថកិច្ចនគរបាលស្រុកស្អាង បានឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនប្រុស ស្រី ០២នាក់ រួមទាំងដកហូតបានថ្នាំញៀនមួយចំនួន កាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យទាំង ២នាក់៖ ១- ឈ្មោះ ខេង ផាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដកហូតបានថ្នាំញៀន ០៣កញ្ចប់តូច និង២- ឈ្មោះ ជួប សុវណ្ណារ៉េត ហៅ ឌឿន ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ តាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើក ពីបទជួញដូរគ្រឿងញៀន កាលពីឆ្នាំ២០១៦ ជាប់រយ:ពេល ២ឆ្នាំ) ដកហូតបានថ្នាំញៀនចំនួន ១៦កញ្ចប់ ក្នុងនោះ ធំ ០២កញ្ចប់ និងតូច ១៤កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

មតិយោបល់