ព័ត៌មានជាតិ

Update៖ ដឹងការពិតហើយ! ករណីផ្ទុះអាវុធ បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់ នៅខេត្តព្រៃវែង

ព្រៃវែង: ករណីចុះធ្វើប្រតិបត្តិការ បង្ក្រាបចោរលួចរថយន្ត ម៉ាកព្រួស ពណ៌ស ពាក់លេខ ភ.ព AF 26 79 យោងតាមប្រសាសន៍ របស់លោកឧត្តមសេន៍ ពៅ ជីវី ស្នងការរងទទួលការងារយុត្តិធម៌ បានឲ្យដឹងថា ករណីផ្ទុះអាវុធ បណ្ដាលឲ្យជនសង្ស័យម្នាក់ស្លាប់នោះ បានកើតទ្បើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី ២៣ខែមីនាឆ្នាំ២០១៩
នៅភូមិគោកសណ្តែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ដោយទទួលពាក្យបណ្ដឹងពីជាងជួសជុលឡាន នៅភ្នំពេញបានតេទូរសព្ទ័មកប្ដឹង ប្រាប់លោកនាយប៉ុស្ដិ៍រដ្ឋបាលកំពង់សឹងថា មានចោរលួចឡានពីភ្នំពេញ ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF2679 ជិះតាមផ្លូវជាតិលេខ១ តាមផ្លូវកំពង់សឹង ភ្លាមនោះ លោកនាយប៉ុស្តិ៍កំពង់សឹង ក៏បានមកស្ទាក់នៅចំណុចផ្សាកំពង់សឹង ដោយម្ចាស់រថយន្តដេញតាមពីក្រោយ ដល់គល់ស្ពានអ្នកលឿងត្រើយខាងកើត រថយន្តនោះក៏បត់ទៅផ្លូវជាតិលេខ១១ ហើយឈ្មោះ ផាន់ សុឌី បានតេទូរសព្ទ័ទៅឲ្យជួយស្ទាក់តាមផ្លូវមកស្រុកបាភ្នំវិញ។

ដោយមានកម្លាំង អាវុធហត្ថ ដេញតាមក្រោយចំនួនពីរឡានដែរ លុះមកដល់ចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំប្រហែលម៉ោង២៣ និង០០នាទី រថយន្តក្រុមចោរ បានគេចពីរថយន្ដ សមត្ថកិច្ចដាក់ពាំងផ្លូវ ភ្លាមនោះសមត្ថកិច្ចក៏ផ្ទុះអាវុធ បីទៅបួនគ្រាប់ ក្នុងពេលកំពុងប្រត្តិបត្តិការសមត្ថកិច្ច ក៏ចាប់បានជនសង្ស័យម្នាក់ ឈ្មោះវ៉ាន ខេមរិន ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិឈើកាច់ឃុំឈើកាច់ ស្រុកបាភ្នំខេត្តព្រៃវែង និងម្នាក់ទៀតរងរបួសក្បាល រួចសមត្ថកិច្ច បានបញ្ជូនអ្នក រងរបួសទៅមន្ទីពេទ្យស្រុកបាភ្នំ ហើយបញ្ជូនបន្តទៅមន្ទីពេទ្យខេត្តព្រៃវែងទៀត លុះដល់មន្ទីរពេទ្យខេត្តព្រៃវែងក៏បានស្លាប់នៅទីនោះ។

ករណីនេះសមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវបន្ថែម និងកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់៕

មតិយោបល់