ព្រៃវែងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានបុរសម្នាក់ បានយកកន្ត្រៃចាក់ពោះខ្លួនឯង ដើម្បីបញ្ជាក់ពីចិត្តស្មោះ បង្ហាញឲ្យស្រីកំណាន់ខ្លួនបានឃើញ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ករណីនេះកើតឡើងនៅម៉ោង៧និង២០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ចំណុចផ្ទះលក់គ្រឿងសម្អាង ភូមិឡឥដ្ឋ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
បុរសខាងលើឈ្មោះ ឡាញ់ ថៃ អាយុ៣៨ឆ្នាំ បានខឹងជាមួយសង្សារ ដោយសារតែនាងសុំបែកពីខ្លួន ព្រោះដឹងថាខ្លួនមានប្រពន្ធមិនទាន់លែងលះគ្នាដាច់ស្រេច ទើបទាញកន្ត្រៃចាក់ពោះខ្លួនឯងតែម្តង៕
មតិយោបល់