ព័ត៌មានជាតិ

រថយន្តបើកលឿន បុកម៉ូតូរ៉ឺម៉កទាំងកំរោល ប្រពន្ធដេកស្លាប់ផ្កាប់មុខ ឯប្ដីរបួសធ្ងន់ គួរឲ្យសង្វេគ

សៀមរាប: កាលពីវេលាម៉ោង៧ និង១០នាទីព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូរ៉ឺម៉ក នៅលើផ្លូវ លំគ្រួសក្រហម ត្រង់ចំណុចស្ពានខ្នាត ភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

រថយន្តម៉ាកថៃគ័រ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ ថាន់ គ្រឿត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិតាមាស ឃុំជន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរធ្វើស្រែ ធ្វើដំណើរពីជើងទៅត្បូង បានបុកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៤ ពាក់ស្លាកលេខ សៀមរាប1A-1749 សណ្តោងរ៉ឺម៉កពីក្រោយ ពណ៌ខៀវ បើកបរដោយឈ្មោះសួន សឿម ភេទប្រុស អាយុ៤៨ (របួសធ្ងន់) នៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ដឹកឈ្មោះ យាប់ លី ភេទស្រី អាយុ៤៧ ឆ្នាំ ជាប្រពន្ធ មុខរបរកសិករ (ស្លាប់) ធ្វើដំណើរពីកើតទៅលិច។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានគេចខ្លួន តែត្រូវបានឃាត់ខ្លួននៅផ្សារក្របីរៀល។ សម្ភារខូចខាត៖ ម៉ូតូ០១គ្រឿងខូចធ្ងន់ និងរថយន្ត១គ្រឿងខូចស្រាល។ មូលហេតុ៖ រថយន្តបើកលឿន មិនប្រយ័ត្ននៅពេលដល់ផ្លូវបំបែក។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានធ្វើការវាស់វែង កន្លែងកើតហេតុ
រួចប្រគល់សាកសពជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង យកមករក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកពួក កសាងសុំណុំរឿង ដើម្បីចាត់តាមនិតិវិធី៕

មតិយោបល់