ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយ Pass App និងម៉ូតូ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់រងរបួសត្រូវបញ្ជូនទៅសង្រ្គោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ទល់មុខនិងវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាក្រោយពេលកើតហេតុជនបង្កដែលជាម្ចាស់ម៉ូតូ Pass App ក្នុងស្ថានភាពស្រវឹងស្រាទើបទាញទូរស័ព្វតេរកជំនួយគ្រប់ទីកន្លែងហើយថែមទាំងអួតថា មានបងប្អូនជា ស្នងការ ទៀត។ លុះមួយសន្ទុះក្រោយមកប្រហែលជាស្វាងស្រវឹងទើបទាក់ទងទៅប្រពន្ធដើម្បីមកធ្វើការដោះស្រាយជំនួសព្រោះប្រហែលដឹងខ្លួនខុសមកពីជាតិស្រវឹងចូលខ្លួន ក្រោយពីមានការចរចាគ្នារវាងប្រពន្ធជនបង្កនិងជនរងគ្រោះទើបត្រូវគ្នាដោយខាងPass App ព្រមសងសំណងចំនួន២៥$ ដើម្បីបញ្ចាប់រឿងនៅនិងកន្លែងកើតហេតុ៕





មតិយោបល់