ព័ត៌មានជាតិ

រថយន្តស្ទូចទាក់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV)នៅ ក្រុងព្រះសីហនុ

ព្រះសីហនុ: យោងតាមផេករបស់ អគ្គិសនីកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៧និង៤៥នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី នៅ ភូមិ០១ ភូមិ០៣ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មូលហេតុដោយសារមានរថយន្តស្ទូចទាក់ដាច់ខ្សែបណ្តាញតង់ស្យុងមធ្យម(MV)។
ក្រុមការងារបច្ចេកទេសកំពុងធើ្វការជួសជុល និងដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅ វេលាម៉ោង២និង០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

 

មតិយោបល់