កណ្ដាលៈ កាលពីវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា បណ្ដាលឲ្យបុរសម្នាក់របួសដាច់ដៃ នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះចាន់ថេត ភូមិទួលមាស ឃុំអរិយក្សត្រស្រុកល្វាម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ស៊ឹម ចាន់ថេត ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរទីលំនៅ
សព្វថ្ងៃ ភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល
មុខរបរកសិករ រងរបួសដាច់.កដៃឆ្វេង កំពុងសម្រាកព្យាបាលគ្លីនិច្ច ២៤ម៉ោង អរិយក្សត្រ។
ជនសង្ស័យឈ្មោះ កា ឆវន្ត័ ភេទ ប្រុសអាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរកម្មករសំណង់ (រត់គេចខ្លួនក្រោយពេលកើតហេតុភ្លាមៗ) ។
វត្ថុតាងចាប់យក៖ បន្សល់នៅកន្លែងកើតហេតុក.ដៃខាងឆ្វេងរបស់ជនរងគ្រោះ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ បានផឹកស្រាស្រវឹង ហើយ ជិះម៉ូតូរោទិ៍យ៉ាងខ្លាំង នៅមុខផ្ទះជនរងគ្រោះ ទើបឈ្មោះស៊ឹម ចាន់ថេត ប្រាប់ជនសង្ស័យថា ឯងកុំមករោទិ៍ម៉ូតូ នៅមុខផ្ទះអាញ់ ។ ពេលនោះ ជនសង្ស័យ ស្រវឹងស្រា ឆេវឆាវ ខឹងជនរងគ្រោះថាឲ្យ បានជិះម៉ូតូទៅយកកាំបិត ហើយលបចូលកាប់ឈ្មោះ ស៊ឹម ចាន់ថេត ដែលឈរនៅគល់ស្វាយមុខផ្ទះ មិនដឹងខ្លួន បណ្តាឲ្យដាច់.កដៃខាងឆ្វេងតែម្តង។
ករណីខាងលើនេះ កម្លាំងប៉ុស្តិ៍កំពុងបន្តស្រាវជ្រាវ ស្វែងរកចាប់ជនសង្ស័យ៕
មតិយោបល់