ព័ត៌មានជាតិ

អាសូរណាស់! បុរសជាសន្តិសុខម្នាក់ដេកស្លាប់លើរ៉ឺម៉កកង់បី សង្ស័យមកពីគាំងបេះដូង!…

ភ្នំពេញៈ ប្រទះឃើញសពបុរសសន្តិសុខ វ័យចំណាស់ម្នាក់ដេកនៅស្លាប់លើរ៉ឺម៉កកង់បី ដោយសង្ស័យថាមានជម្ងឺគាំងបេះដូង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅវិថីសុភក្តិមង្គល ក្នុងបុរីឡាសែន កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាសពបុរសដែលជាសន្តិសុខមានឈ្មោះ ញ៉ាញ់ សាំង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរសន្តិសុខយាមនៅមជ្ឈមណ្ឌលយូនីស៊ីធីនៅកោះពេជ្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបានទី ខេត្តតាកែវ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានអ៊ុំស្រីម្នាក់ជាអ្នកបោសសំអាតនៅក្បែរកន្លែងនោះ ដោយមានការឆ្លល់ពីបុរសជាសន្តិសុខនោះដោយស្មើនឹងហើយមិនទាន់ឃើញគាត់ក្រោកពីដំណេកទៀត ទើបសង្ស័យបានទៅហៅអ្នករត់រ៉ឺម៉កកង់បីនៅក្បែរនោះឲ្យជួយមើល ស្រាប់តែដាស់គាត់ឲ្យក្រោក មិនក្រោកទើបសង្ស័យបានស្ទាបដង្ហើម ទើបដឹងថាគាត់ស្លាប់បាត់ហើយ មិនដឹងតាំងពីស្មើណានោះទេ ហើយភ្លាមៗបានរាយការណ៍ឲ្យទៅសមត្ថកិច្ចមូលដ្ឋានឲ្យដឹង ហើយភ្លាមៗក៏មានសមត្ថកិច្ចចុះមកដល់ត្រួតពិនិត្យនៅកន្លែងកើតហេតុ រួចបានរាយការណ៍បន្តទៅខាងសមត្ថកិច្ចផ្នែកកោសលវិច្ច័យចុះមកពិនិត្យទៅលើសាកសព ទើបដឹងថាបុរសនោះស្លាប់ដោយសារតែគាំងបេះដូង។

ចំណែកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

https://youtu.be/OyNKOq1z41M

មតិយោបល់