ព័ត៌មានជាតិ

អុញនោះ! លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នឹងធ្វើតេស្តទឹកនោមលើមន្រ្តីនគរបាល ប្រសិនបើរកឃើញមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌ

ភ្នំពេញ: លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានលើកទ្បើងថា ចំនួនមន្រ្តីនគរបាល ដែលបានមកចូលរួមគោរពទង់ជាតិ មានចំនួនថេរជាង៦០០នាក់ ដោយសារកងកម្លាំងមួយចំនួន ជាប់បំពេញបេសកម្ម ហើយនេះ ជាការគោរពវិន័យដ៏ល្អ ព្រោះថាការងារតូចធំ អាចសម្រេចទៅបាន ដរាបណាទាល់តែមានវិន័យ និងដឹងអំពីភារកិច្ចរបស់ខ្លួន។

ទាក់ទងនឹងពេលគោរពទង់ជាតិ លោកក៏បានបញ្ជាក់អំពីការវិវត្តន៍សភាពថ្មីៗ នៅក្នុងប្រទេស និងក្រៅប្រទេសដល់កងកម្លាំង ក្នុងនោះលោកក៏បានប្រកាសថា មន្រ្តីនគរបាល ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន ហើយនៅពេលខាងមុខ នឹងធ្វើតេស្តទឹកនោម ប្រសិនបើរកឃើញមន្រ្តីណាមានសារធាតុញៀន នឹងបណ្តេញចេញពីក្របខណ្ឌ៕

មតិយោបល់