ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានបុរសម្នាក់ត្រូវបានរថយន្តធុនធំកិនស្លាប់ នៅថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ៩និង២០នាទីយប់ នៅចំណុចក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌស្សីកែវ។
លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌ បានឱ្យដឹងថា ជនរងគ្រោះ(សព) ឈ្មោះ បេន ចំរើន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្នែរ មានទីលំនៅស្នាក់នៅភូមិមហាសេនា ឃុំតាផេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរព្រូទ្បាន។
ចំណែករថយន្តបង្កម៉ាកហ៊ីណូ បើកបរដោយឈ្មោះ ផាន់ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកបាធាយ ខេត្តកពង់ចាម មុខរបរបើកបររថយន្ត (គេចខ្លួន)។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចងអង្រីង ដេកក្រោមរថយន្តពីរថយន្តមួយ ទៅរថយន្តមួយទៀត ស្រាប់តែអ្នកបើកបរ រថយន្តដែលពាក់ស្លាកលេខ ភ្នំពេញ 3A-3367 បានបើករថយន្ត ចេញដោយពុំបានត្រួតពិនិត្យខាងក្រោមរថយន្តរួចក៏បើកចេញបណ្តាលឲ្យដាច់ខ្សែអង្រឹង រួចបោកជនរងគ្រោះ ចូលកង់រថយន្តផ្នែកខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ។ ក្រោយកើតហេតុកម្លាំងជំនាញខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍ និងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ លោកគ្រូពេទ្យតុលាការពិនិត្យសាកសព និងកន្លែងកើតហេតុបញ្ជាក់ថា មុនការបើកបរខ្វះការត្រួតពិនិត្យជាហេតុការធ្វើឲ្យកិនមនុស្សស្លាប់ ៕


មតិយោបល់