ស្ទឹងត្រែង: សាំយ៉ុងមួយគ្រឿងបើកបរក្នុងល្បឿនលឿនរ៉េចង្កូតធ្លាក់ផ្លូវរងការខូចខាតផ្នែកខាងមុខ បង្កឲ្យមានភ្ញាក់ផ្អើលទាំងយប់ ប៉ុន្តែសំណាងល្អគ្មានអ្នករងគ្រោះដល់អាយុជីវិត។ ហេតុករណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៧កាលពីវេលាម៉ោង ៩ និង២០នាទីយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ អ្នកធ្វើដំណើរតាមដងផ្លូវបាននិយាយថា គេបានឃើញរថយន្តសាំយ៉ុងខាងលើបើកក្នុងល្បឿនលឿន ខណៈពេលដែលមកដល់ចំណុចកើតហេតុស្រាប់តែមានសត្វគោមួយក្បាលរត់ឆ្លងថ្នល់ភ្លាមនោះតៃកុងក៏បានជាន់ហ្វ្រាំងអូសកង់ប៉ុន្តែដោយសារល្បឿនលឿនពេកទប់ចង្កូតមិនជាប់បណ្តាលឲ្យរ៉េចង្កូតធ្លាក់ផ្លូវតែម្តងទៅ។ រថយន្តដែលជួបគ្រោះថ្នាក់ខាងលើ ជាប្រភេទរថយន្តសាំយ៉ុង១៥កៅអី ពណ៌ខៀវ បិតតែមពណ៌សរ…
មតិយោបល់