ព័ត៌មានជាតិ

ផ្អើលឈូឆរ! ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកទន្លេបាសាក់ នៅខេត្តកណ្ដាល

កណ្ដាល: នៅវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ មានករណីប្រជាពលរដ្ឋ ប្រទះឃើញសាកសពអណ្ដែតទឹក នៅក្នុងទន្លេបាសាក់ ស្ថិតនៅក្នុងភូមិកប៉ាល់គ្រឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ភ្លាមៗនោះក៏បានរាយការណ៍ ជូនសមត្ថកិច្ចមូលដ្ឋានចុះមកត្រួយពិនិត្យ។

ជនរងគ្រោះមានឈ្មោះ ជួន រដ្ឋា ភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិ ខ្មែរ (ជាមនុស្សស្រវឹងស្រាជាប្រចាំ) មានមុខរបរ កសិករ មានទីលំនៅភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ក្រោយទទួលបានព័ត៌មាន ក្រុមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីស្រង់យកសពពីក្នុងទឹក មកដាក់លើដី មាត់ទន្លេ ហើយធ្វើការពិនិត្យ ដោយសពមានសភាព ហើមប៉ោង មានក្លិនស្អុយ ក្បាល ក និងអវ:យវ:ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ។

ក្រោយធ្វើកោសល្យវិច័យ លោកគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋានំ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារលង់ទឹក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់