ព័ត៌មានជាតិ

សង្ស័យករណីឃាតកម្ម ស្ត្រីកម្មករសំណង់ម្នាក់ ធ្លាក់ពីលើអាគាកំពុងសាងសង់ ស្លាប់មួយរំពេច

ភ្នំពេញ: ស្ត្រីម្នាក់ បានធ្លាក់ពីលើអាគាកំពុងសាងសង់មួយកន្លែង មានកម្ពស់រហូតដល់១០ជាន់ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចទាំងយប់អធ្រាត្រ នៅវេលាម៉ោង១២និង១០នាទី ឈានចូលថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ១៦៣ កែងនិងផ្លូវ២៧៨ ចំណុចខាងកើតវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិច ខណ្ឌចម្ការមន។

សពជនរងគ្រោះ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាមានមុខរបរកម្មករសំណង់។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានដើរទៅបត់ជើងតូច ស្រាប់តែឮសំឡេងលាន់តែឌឹមលើដីខ្សាច់ ក៏ក្រឡេកមើល ស្រាប់តែឃើញស្ត្រីខាងលើ បានស្លាប់លើគំនរដីខ្សាច់បាត់ទៅហើយ ដោយផ្ទៃមុខមានស្នាមបែកមុខ។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ បានយកខ្សែមកពទ្ធ័ជុំវិញសព រួចកទាក់ទងសមត្ថកិច្ចជំនាញ មកធ្វើកោលសល្យវិច័យ ហើយទាក់ទងរកក្រុមគ្រួសារ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់