ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! ស្ករត្នោតផលិត មានប្រើសារធាតុគីមី ត្រូវបានរកឃើញ

កំពង់ស្ពឺៈ នារសៀលថៃ្ងពុធទី ២៧ ខែមិនា ឆ្នាំ២០១៩ លោកឧត្ដមសេនី យ៍ត្រី ប៊ុត ចាន់តារា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ បានដឹកនាំកម្លាំងនគរបាលសហការ ជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចជំនាញសាខាកាំកុងត្រូល ជំនាញ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ដ ដឹកនាំសម្របសម្រួល ដោយលោក ខៃ សម្ជស្ស ព្រះរាជ អាជ្ញារងអយ្យការអមសាលាដំបូងខេត្ត លោក សរ សុពុត្រា អភិបាលរងខេត្ត បានចុះត្រួតពនិត្យនៅសិប្បកម្មផលិត ស្ករត្នោតមួយកន្លែង ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ភូមិ ព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ។

សូមបញ្ជាក់ថាទីតាំងខាងលើនេះ ក្រោយការស្រាវជ្រាវរបស់ជំនាញ បានដាក់ជាមុខសញ្ញា គោលដៅ ដោយសារតែមានព័ត៌មានមកថា ជាទីតាំងផលិតស្ករខុសលក្ខណៈបច្ចេកទេស ដោយម្ចាស់ទីតាំងខាងលើ យកស្ករស មកផលិតទៅជាស្ករត្នោត នាំចេញទៅទីផ្សារក្នុងស្រុកនិងក្រៅប្រទេស បន្លំភ្នែក ដោយប្រើសារធាតុគីមីលាយ បញ្ចូលដើម្បីផលិតទៅជាស្ករត្នោតទីតាំងសិប្បកម្ម ខាងលើត្រូវបានមន្ទីរជំនាញខេត្ដកំពង់ស្ពឺ ធ្វើការណែនាំ និងដកហូតអាជ្ញាប័ណ្ណជាបណ្ដោះអា សន្នបើមិនកែប្រែរូបមន្ដ នៃការផលិតស្ករត្នោត ខុសបច្ចេកទេស និងបន្លំយថាប្រភេទ ប្រភពដើមនៃទំនិញនោះទេ បទល្មើស មានកំណត់ក្នុងច្បាប់

ជាក់ស្ដែងទីតាំងសិប្បកម្មផលិត ស្ករត្នោត មានម្ចាស់ឈ្មោះ រាជ រ៉ាឌី ភេទស្រីអាយុ ៥៧ឆ្នាំ រកឃើញ
– ស្ករសរ ១១០បាវ ស្មើ ៥៥០០ kg
– ស្ករសរ (ក្រហម) ៥១៣បាវ ស្មើ ២៥៦៥០ kg
– ស្ករត្នោតសម្រេច ៦៦បាវ ស្មើ ៦៦០០ kg
– ស្ករត្នោតដាក់ក្នុងធុងកាត់ចំនួន ១៥៤ ធុងកាត់ ស្មើ ២០០២០ kg
– សំបកធុងកាត់ទទេចំនួន ៤២៤ ធុង
– សំបកធុងស្ពេត្រូចំនួន ៣៥០ ធុង
– ស្ករត្នោតច្រកក្នុងធុងស្ពេត្រូចំនួន ១៦ ធុង ស្មើ ៧៥២ kg និងចាប់យកសំណាកចំនួន ៩ គំរូ ប្រគល់ជូនជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើតេស្ត ជំនាញបានណែនាំដល់ម្ចាស់អាជីវកម្ម ឲ្យផ្អាកសកម្មភាពផលិត ជាបណ្តោះអាសន្ន រង់ចាំលទ្ធផលតេស្ត និងការសម្រេចពីថ្នាក់លើ៕

មតិយោបល់