ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ១៦៣នាក់ករណីភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណេតផ្អើលក្រុងសៀមរាប

សៀមរាប: នៅវេលាម៉ោង ០៩និង៣០នាទីព្រឹកថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ផែនអន្តោប្រវេសន៍ បានសហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដោយមានការសម្របសម្រួលដឹកនាំនីតិវិធី ពីលោក សំរិទ្ធ សុខុន និងលោក ស្រេង វធ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះប្រត្តិការបង្រ្កាបទីតាំងប្រព្រឹត្តិបទល្មើស ភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធើណេត (Internet Game online) ដែលមានចំនួនពីរទីតាំង ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមារាប។

ក្នុងកិច្ចប្រតិបត្តិការនោះ រកឃើញជនជាតិចិន សរុបចំនួន ១៦៣នាក់ ស្រី ៤០នាក់ និងកុំព្យូទ័រប្រមាណ ១៥០គ្រឿង កំពុងប្រព្រឹត្តបទល្មើស បច្ចុប្បន្ន កម្លាំងនគរបាលកំពុងដំណើរការនីតិវិធី នឹងបញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីសាកសួរ៕

មតិយោបល់