ព័ត៌មានជាតិ

បុរសញៀនថ្នាំដែលបង្ខំប្រពន្ធរួមភេទ យកដៃក្តិចប្រដាប់ភេទនិងវាយប្រពន្ធរហូតដល់របួសធ្ងន់ តុលាការផ្តន្ទាទោស

កណ្តាលៈ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលប្រឆាំងបទល្មើសការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធ នឹងករណី បង្ខំប្រពន្ធរួមភេទ យកដៃក្តិចប្រដាប់ភេទវាយឲ្យរបួសធ្ងន់ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្ទះស្ថិតក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ មកតុលាការដើម្បីធ្វើការវិនិច្ឆ័យទោសទៅតាមផ្លូវច្បាប់។

បើតាមមន្ត្រីនគរបាលប្រឆាំងបទល្មើសការជួញដូរ និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហៀង ហួត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ទី សំណាង បានសម្រេចចេញដីការឃុំខ្លួនលេខ២៤៧១ ដកសឃខ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញាត្តិមាត្រា ២២២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្ទះស្ថិតក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ជនរងគ្រោះមានឈ្មោះ ឌី ចិន្តា ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ (ជាប្រពន្ធ) ចំណែកឯជនសង្ស័យជាប្តីឈ្មោះ ហៀង ហួត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។

លោកអធិការបានបញ្ជាក់ថា ឆ្លងការត្រួតពិនិត្យទឹកនោម ជនសង្ស័យជាមនុស្សប្រើ ប្រាស់ថ្នាំញៀន ហើយកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងដើម្បីចាត់ការបន្តតាមច្បាប់។

ស្ត្រីរងគ្រោះ បានរៀបរាប់ថាជនសង្ស័យជាប្តីបានខឹងខ្លួនតាំងពីអំឡុងម៉ោង១រសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ដោយសារមិនបានដាំបាយនិងធ្វើម្ហូបឲ្យនិងបានបណ្តេញខ្លួនជាប្រពន្ធពីបឹង មិនឲ្យជួយរើសត្រីថែមទៀតផង។ រហូតដល់ម៉ោង៨យប់ ប្តីក៏ត្រឡប់មកផ្ទះ ប្រាប់ឲ្យខ្លួនទិញគោជល់ឲ្យ៣កំប៉ុង និងបារី២កញ្ចប់ ហើយក៏ត្រឡប់ទៅវិញបាត់ទៅ លុះម៉ោង៣ រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ប្តីក៏ត្រឡប់មកវិញ ហើយយកទឹកដែលដាក់ថ្នាំញៀនបង្ខំឲ្យផឹកប៉ុន្តែ ខ្លួនមិនព្រមផឹក។ ទើបធ្វើឲ្យខឹងកើតជាការជជែកគ្នា ហើយស្វាមីក៏យកដៃមួលប្រដាប់ភេទ និងបានបង្ខំរួមរ័ក្សនិងវាយទាត់ធាក់ ព្រមទាំងនិយាយថា នាងឯងមិនស្រឡាញ់អញទេ បានជាអញឲ្យផឹកមិនផឹក។ បន្តិចក្រោយមកខ្លួនឈឺនិងប្រកាច់ ប្តីក៏សួរថា តើទៅពេទ្យរឺទេ គាត់ជូនទៅលុះបន្តិចក្រោយមកម៉ូយទូរសព្ទហៅឲ្យទៅលើកត្រី គាត់ក៏ចាកចេញទៅ ដល់ព្រឹកឡើងខ្លួនក៏ហៅឲ្យម្តាយក្មេកជូនមកមន្ទីរពេទ្យ។

ស្រ្តីរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់ខ្លួនបានប្រើប្រាស់ថ្នាំញៀននេះ បីបួនឆ្នាំមកហើយ ទើបខ្លួនមិនអាចទ្រាំរស់នៅជាមួយបានទៀតទេ បើទ្រាំរួមរស់ជាមួយទៀតនោះថ្ងៃណាមួយ ខ្លួនប្រាកដជាស្លាប់ជាក់ជាពុំខាន និងសូមឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់ទៅចុះ។

លោកវេជ្ជបណ្ឌិត លី មករា បានប្រាប់ថា ប្រដាប់ភេទជនរងគ្រោះមានស្នាមជាំនៅផ្នែកខាងក្នុង និងមានសភាពហើមខ្លាំង ហើយបើតាមការសន្និដ្ឋាន គឺអាចបណ្តាលមកពីការយកម្រាមដៃ ឬក៏វត្ថុរឹងទៅរុក ហើយប្រសិនបើមិនមានការដាច់រលាត់ នៅផ្នែកខាងក្នុងផ្សេងទៀតទេ ៧២ម៉ោងក្រោយបន្ទាប់ពីការព្យាបាល សភាពហើមនោះនឹងស្រកដូចដើមវិញហើយ៕

តុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោសតុលាការផ្តន្ទាទោស

https://youtu.be/R2zplo5vAS8

មតិយោបល់