កំពង់ឆ្នាំងៈ ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលកើតឡើងរវាងសត្វគោ និងរថយន្តបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ នៅចំនុចដើមពោធិ៍ខាងជើងស្ពានលោកតាស័ក្ដិ៥ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
តាមប្រភពពីរប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានឲ្យដឹងថារថយន្ត ឡង់គ្រីស័រ570 ពាក់ស្លាកលេខ ភ្នំពេញៈ 2AH-7988 ដែលបានបើកបុកគោនៅតាមដងផ្លូវជាតិដោយហ្វូងសត្វគោកំពង់ឆ្លងផ្លូវរថយន្តមានល្បឿនលឿនផងនោះចាប់ហ្រាំងមិនជាប់បណ្ដាលអោយបុកគោមួយក្បាលពេញទំហឹងបណ្តាលឲ្យខ្ទាតមកនៅចញ្ចើមថ្នល់ផ្លូវជាតិលេខ៥ខាងស្ដាំ ចំណែក
ចំណែករថយន្តវិញខូចខាតខ្ទេចថ្ពាល់ខាងមុខផ្នែកខាងស្ដាំនិងកាងព្រមទាំងចង្កៀងខូចខាតមូយចំហៀងតាមតៃកុងរថយន្តបានបង្ហើបថាម្ចាស់រថយន្តជាឯឧត្តមធ្វើការនៅក្រសួងការពារជាតិ គាត់បានប្រាប់ថាគាត់ចេញពីធ្វើការទាំងមិនទាន់ងូតទឹកផងដោយសារតែប្រញ៉ាប់ទៅឆេងម៉េងនៅផ្នូរឱពុកម្ដាយនៅពន្លៃ។ ការខូចខាតរថយន្តរបស់គាត់នេះគាត់មិនទាមទាសំណងអ្វីពីម្ចាស់គោនោះទេហើយរថយន្តបុកគោងាប់នោះម្ចាស់រថយន្តក៏មិនយកទៅដែរគឺប្រគល់អោយប៉ូលីសចរាច
រណ៍ចាត់ចែងតាមនិតិវិធី ចំណែកម្ចាស់គោក៏មិនឃើញចេញមុខដែរ។
ក្រោយពីម្ចាស់ចាត់ចែងស្ទូចរថយន្តយកទៅភ្នំពេញវិញប៉ូលីសចរាចរណ៍ស្រុករលាប្អៀរបានហៅម៉ូយមកទិញគោក្នុងតម្លៃ៦០ម៉ឺនរៀលថាយកតម្កល់ទុករងចាំដោះស្រាយ៕




មតិយោបល់