ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះរថយន្តកូរ៉េ ម៉ាក់SANGYONG ស្ទើតែទាំងស្រុងនៅខណ្ឌសែនសុខ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆេះរថយន្តកូរ៉េ ម៉ាក់SANGYONG ពណ៍លឿងទុំ ប្រភេទ១២កៅអី មួយគ្រឿងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវលេខ១០០៩ក្រុមទី២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មានម្ចាស់ឈ្មោះវួន សុផល ភេទ ប្រុស អាយុ៦១ឆ្នាំជនជាតិខ្មែរ។
– មុខរបរ : លក់រថយន្ត
– មូលហេតុ : ឆ្លងចរន្តអគ្គិសនី
– ការខូចខាត: ឆេះខូចខាតរថយន្តស្ទើរទាំងស្រុង នឹងបានឆេះរាលដល់ផ្ទះក្បែរខាងអស់ចំនួន០២ខ្នងប៉ះពាល់ប្រមាណ២០% ។
ក្នុងហេតុការនេះផងដែរប្រើរថយន្តពន្លត់អគ្គិភ័យរបស់ការិនគរបាលបង្ការពន្លត់អគ្គីភ័យរាជធានីភ្នំពេញចំនួន០១គ្រឿងប្រើទឹកអស់ចំនួនន០១ឡានស្មើនឹង០៤ម៉ែត្រគូប៕

 

មតិយោបល់