ព័ត៌មានជាតិ

អាសូរណាស់! ក្មេងអាយុ១២ឆ្នាំម្នាក់លង់ទឹកស្លាប់នៅក្នុងប្រឡាយដោយមិនដឹងមូលហេតុ

ត្បូងឃ្មុំ: នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២១ វេលា ៤និង៥២នាទី ទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍ដំរិលថាមានករណីមនុស្សលង់ទឹក ស្លាប់នៅចំណុចពោធិ៍៣ (ចង្ងាយ៤០០០ម៉ែត្រ) ខាងកើតភូមិធ្លក ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
បន្ទាប់ពីទទួលបានពត៌មានកម្លាំងជំនាញអធិការ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ដំរិល តំណាងលោកមេឃុំ លោកមេភូមិ និងគ្រូពេទ្យមណ្ឌល ចុះដល់ន្លែងកើតហេតុធ្វើការពិនិត្យសាកសព មានឈ្មោះ សុខ ដាវីដហៅ ពិសិដ្ឋ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ ។
ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យបានបញ្ជាក់ថា សាកសពពិតជាស្លាប់ដោយសារលង់ទឹកពិតមែន ។ ផ្អែកតាមការពិនិត្យតាមលក្ខណ:បច្ចេកទេស សាកសពពុំមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់អ្វីឡើយ ។
តាមការបំភ្លឺរបស់ឈ្មោះ ស៊ុន សាម៉ុក អាយុ៣៣ឆ្នាំ (ត្រូវជាឪពុករបស់សព) បានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា ថ្ងៃទី២៣.០៥.២០២១ វេលាម៉ោង១០ព្រឹក គាត់បានបើកគោយន្តចេញពីផ្ទះ ដោយមានគ្នា០៥នាក់ សំដៅទៅដាក់សៃយកក្តាមនៅចំណុចខាងលើ ពេលទៅដល់ក៏បានឈប់គោយន្ត ហើយបែកគ្នាទៅដាក់សៃរៀងៗខ្លួន ឆ្ងាយៗ ពីគោយន្ត ។ ពេលនោះគាត់បានទៅដាក់សៃនៅឆ្ងាយពីគោយន្តរបស់គាត់ចង្ងាយប្រហែល ២០០ម៉ែត្រ ពេលនោះគាត់ដាក់សៃអស់១ ក៏បានឧ្យកូនឈ្មោះសុខ ដាវីដ ហៅពិសិដ្ឋ យកសៃមកឧ្ យ១ទៀត ពេលកូនគាត់យកសៃមកឱ្យគាត់ គាត់បានប្រាប់ថាបើកូនឯងក្តៅ កូនឯងលេងទឹកក្បែរៗនោះទៅ ។ លុះពេលគាត់ដាក់សៃរួចហើយ ក៏ត្រឡប់មកវិញ មិនឃើញកូន ក៏បានស្រែកហៅនាក់ដែលទៅជាមួយគ្នាឱ្យជួយរក ពេលនោះក៏បានច្រមុជក្នុងប្រឡាយទឹកដែលមានជម្រៅ៤ម៉ែត្រ ក៏បានឃើញកូនគាត់លង់ទឹកស្លាប់នៅក្នុងប្រឡាយនោះ។
គាត់បានបញ្ជាក់ទៀតថាកូនរបស់គាត់ពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតមែន ពុំមានពាក់ពន្ធ័ករណីឃាតកម្មឡើយ។
ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់