ព័ត៌មានជាតិ

ពលរដ្ឋរិះគន់យ៉ាងខ្លាំងដល់លោក ចៅហ្វាយខណ្ឌដង្កោ និងចៅសង្កាត់ ដែលអនុញ្ញាតិឲ្យសង់រោងការពាក់កណ្តាលផ្លូវស្ទះចរាចរណ៍

ភ្នំពេញ: Update: តាមសេចក្ដីរាយការណ៍មកថា មានករណីសង់រោងការ ពាក់កណ្ដាលផ្លូវ នៅម្ដុំចំណុចជាប់ស្ដុបផ្សារចម្ការដូង បង្កការកកស្ទះចរាចរណ៍ នៅវេលាម៉ោង ៦និង១៥នាទីល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ ២១៧ក្បែរនិងស្តុបផ្សារថ្នល់បត់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

គេសង្កេតឃើញថា មានទាំងសមត្ថកិច្ច ប៉ូលិស និងអាវុធហត្ថ មកធ្វើការសម្រួលចរាចរណ៍នៅទីនោះដែរ តែនៅតែកកស្ទះដដែល ធ្វើឲ្យពលរដ្ឋ ពិបាកធ្វើដំណើរតាមផ្លូវខាងលើ។ សាលារាជធានីភ្នំពេញក៍បានចេញបម្រាមហាមមិនឲ្យសង់រោង ការ ឬបុណ្យ និងរោងកម្មវិធីផ្សេងៗលើដងផ្លូវសាធារណះឡើយ។
ប្រជាពលរដ្ឋបានប្រាប់ Post News ថាហេតុធ្វីនៅតែមានសង់រោងការឬរោងបុណ្យបង្កឲ្យមានការកកស្ទះចរាចរណ៍ទៀត។
ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរ ដល់អស់លោកមន្រ្តីដែលពាក់ព័ន្ធ និងចៅហ្វាយខណ្ឌ ដង្កោ ព្រមទាំងលោកចៅសង្កាត់ សូមកុំអនុញ្ញាតិឲ្យសង់បែបនេះទៀតពីព្រោះពិបាកក្នុងការធ្វើដំណើរណាស់៕

 

 

 

មតិយោបល់