ព័ត៌មានជាតិ

រថយន្តដឹកដែកក្រុមហ៊ុនស៊ីម៉ង់ត៍យុថ្កាបើកមិនគោរពច្បាប់ចរាចរណ៍បុករថយន្តអូឌីខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តអូឌីបើកចេញពីក្នុងបុរីភ្នំពេញថ្មីបម្រុង និងឆ្លងផ្លូវត្រូវរថយន្តដឹកដែកបើកបញ្រ្ចាសទិសបុកចំពីមុខ បណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហេតុការណ៍
ស្ថិតនៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តអូឌីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AU-8896 បើកចេញពីក្នុងបុរីភ្នំពេញថ្មីពីលិចទៅកើតបម្រុង និងឆ្លងផ្លូវខណះពេលនោះ ក៏មានរថយន្តដឹកដែករបស់ ក្រុមហ៊ុនស៊ីម៉ង់ត៍យុថ្កា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3B-3813 បើកបញ្រ្ចាសទិសពីត្បូងទៅជើងបានជ្រុលចង្កូត ទៅបុករថយន្តស៊េរីទំនើប ម៉ាក អូឌី យ៉ាងពេញទំហឹងបណ្តាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះ មកធ្វើការវាស់វែងនៅកន្លែងកើតហេតុ ដោយភាគីខាងរថយន្តដឹកដែក បានហៅក្រុមហ៊ុនធានារ៉ាប់រង ចុះមកដោះស្រាយតែក្រុមហ៊ុនធានារ៉ាប់រងមិនទទួលខុសត្រូវចំពោះ រថយន្តដឹកដែកដែលជាអតិថិជនរបស់ខ្លួន ដែលបើកបរបញ្រ្ចាសល្មើសច្បាប់ចរាចរណ៍នោះទេ។

សូមបញ្ជាក់៖ ករណីនេះ ប្រជាពលរដ្ឋសូមណូមពរតាមរយ:សារព័ត៌មាន Post News ឲ្យជួយប្រាប់លោកថៅកែណែនាំកូនចៅតៃកុងរថយន្ត ឈប់បើកបរបញ្ច្រាសទិសឲ្យចេះគោរពច្បាប់ចរាចរណ៍ កុំឲ្យបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃទៀត
ក្រោយមកសមត្ថកិច្ច បានយករថយន្តទាំង២គ្រឿង ខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

 

មតិយោបល់