ព័ត៌មានជាតិ

រថយន្តធន់ធំឆក់យកជីវិតក្មេងស្រីម្នាក់ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍ដែលឆក់យកជីវិតក្មេងស្រីម្នាក់ដែលបណ្តាលឲ្យស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង៤៦នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅលើផ្លូវក្រាលកៅស៊ូចំណុច ភូមិក្បាលទឹកក្រោម ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-2951 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចខាងលើ បុកក្មេងដែលជាជនរងគ្រោះដើរឆ្លងផ្លូវ ពីជើងទៅត្បូងស្លាប់ភ្លាមៗ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ផេង កញ្ញា ភេទស្រី អាយុ ៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងធ្វើកំណត់ហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះអ្នកបើកបររថយន្តពេលបុក រួចចុះរត់គេចខ្លួនបាត់ ចំណែកឯ វត្ថុតាងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធី៕

 

មតិយោបល់